៧ ចំណុចអ្នកចាំបាច់ត្រូវជម្រុះកោសិកាចាស់
០១/០២/២០២៤

ហេតុផលទី 1: ធ្វើឱ្យស្បែកភ្លឺថ្លា
រៀងរាល់ 30 ថ្ងៃ ឬយូរជាងនេះ ស្បែកយើងនឹងបង្កើតឡើងថ្មីដោយធម្មជាតិ ដោយនាំយកកោសិកាស្បែកស្អាត ភ្លឺថ្លា មកលើផ្ទៃមុខ។ ដំណើរការនេះថយចុះនៅពេលដែលយើងកាន់តែអាយុច្រើន ហើយការប្រមូលផ្តុំនៃកោសិកាស្បែកដែលងាប់ធ្វើឱ្យស្បែករបស់អ្នកមើលទៅស្ងួត គ្រើម និងគ្មានជីវិត។ ការស្ក្រាប់ធ្វើឱ្យស្បែករបស់អ្នកជម្រុះកោសិកាចាស់យ៉ាងឆាប់រហ័ស និងជំរុញការលូតលាស់នៃកោសិកាថ្មី ធ្វើឱ្យស្បេកអ្នកភ្លឺថ្លាចេញពីខាងក្នុង ប្រៀបដូចស្បែកកូនក្មេង។
មូលហេតុទី 2៖ បង្រួមរន្ធញើស និងកាត់បន្ថយស្នាម
ការជម្រុះកោសិកាចាស់ជួយសម្អាត ធូលីនិងកាកសំណល់ ដែលសល់ពីការផាត់មុខ និងបរិស្ថានជុំវិញខ្លួន បានយ៉ាងជ្រៅដែលសាប៊ូលាងមុខធម្មតាមិនអាចទៅដល់។ ការសម្អាតរន្ធញើសប្រចាំថ្ងៃកាត់បន្ថយទំហំនៃរន្ធញើសរបស់អ្នក និងកាត់បន្ថយឱកាសនៃការឡើងមុន។
ហេតុផលទី 3: ផលិតផលថែរក្សាស្បែកស្រូបយកបានល្អជាងមុន
ស្បែកស្ងួត ស្បែកដែលពោរពេញដោយកោសិកាចាស់ ជារនាំងដែលឃាំង សារធាតុចិញ្ជឹមពីSkincareចូលទៅក្នុងស្បែកអ្នក។ បន្ទាប់ពីស្ក្រាប់កោសិកាចាស់រួចស្បែកអ្នកនឹងស្រូបយកជាតិEssence បានច្រើន ធ្វើឱ្យស្បែកអ្នករលោងជាងមុន។
ហេតុផលទី 4: ពណ៌ស្បែកស្មេីគ្នា និងរលោង
ការជម្រុះកោសិកាចាស់ ធ្វើឱ្យស្រទាប់ស្បែកខាងលើស្មើសាច់គ្នា និងស្នាមអុចខ្មៅៗ បាត់ម្តងបន្តិចៗម្តង។
ហេតុផលទី 5: ផាត់មុខមិនកកម្សៅ
បើមុខអ្នករលោង ការផាត់មុខរបស់អ្នកក៏ស្អាត។ ម្សៅអ្នកនឹងមិនកក ឬប្រតាកឡើយ បើអ្នកជម្រុះកោសិកាចាស់។
ហេតុផលទី 6: ព្យាបាលមុន
ការប្រើស្រោមដៃជម្រុះកោសិកាចាស់ អាចជួយកម្ចាត់មុនក្បាលស និងមុនក្បាលខ្មៅ ធ្វើឱ្យរន្ធញើសរបស់អ្នកមិនស្ទះ ដែលជាគន្លឹះក្នុងការព្យាបាលការ និងការពារស្បែកដែលងាយកើតមុន។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើប្រើខ្លាំងពេក ឬញឹកញាប់ វាអាចបណ្តាលឱ្យរលាក និងក្រហម ជាពិសេសចំពោះប្រភេទស្បែកដែលងាយប្រតិកម្ម។ វាចាំបាច់ណាស់ក្នុងការប្រើសំពាធទន់ភ្លន់ និងមិនត្រូវលាបលើស្បែកពេក ដើម្បីជៀសវាងនូវប្រតិកម្មមិនល្អណាមួយ។ លើសពីនេះទៅទៀតត្រូវប្រើជាមួយក្រែមផ្តល់សំណើមជានិច្ច ដើម្បីរក្សាសំណើមដល់ស្បែកបន្ទាប់ពីប្រើស្រោមដៃជម្រុះកោសិកាចាស់រួច។
ហេតុផលទី ៧: ជំរុញការផលិតកូឡាជែន
បន្ទាប់ពីប្រើស្រោមដៃលាបស្បែកហើយ ស្បែករបស់អ្នកនឹងឡើងក្រហម និងមានអារម្មណ៍ក្រហាយដែលជាសញ្ញាល្អ។ ដោយសារតែឈាមរបស់អ្នកកំពុងចរាចរ ដូច្នេះហើយ វាជំរុញការផលិតកូឡាជែននៅក្នុងស្បែករបស់អ្នក ដែលបង្កើតកោសិកាស្បែកថ្មី។ ជាមួយនឹងកោសិកាស្បែកថ្មី ស្បែករបស់អ្នកប្រែជាមានសំណើម និងភ្លឺថ្លា។ ជាងនេះទៅទៀត វាធ្វើឱ្យស្បែករបស់អ្នករលោង ស្នាមមុនបាត់ រន្ធញើសកាន់តែតឹង និងមើលទៅក្មេងជាងវ័យ។
